Pages - Menu

Tuesday, November 26, 2013

ប្រវត្តិរូបនឹងចំនាប់អារម្មណ៏


នាងខ្ញុំឈ្មោះ អួន​​ នី ភេទ ស្រី អាយុ ១៩ឆ្នាំ ជាសិស្សផ្នែក អាយធី មានទីកន្លែងកំនើតនៅភូមិភ្នំដីំរីឃុំដំណាក់កន្ទួខាងេជើង ស្រុកកំពង់ត្រាចខេត្ត កំពតនូវក្នុងក្ខណះនេះដែរខ្ញុំមានសេចក្ដី សោមនោសរីករាយណាស់ដែលមានឪកាសបង្ហាញពីចំណាប់អារម្មណ៏ផ្ទាល់ខ្លួនបន្ទាប់ពីខ្ញុំបានមករៀននៅសលាបច្ចេកទេសដុនបូស្កូកែប ហើយដែលបានរៀននៅក្នុងផ្នែក ពតិ័មានវិទ្យានិងភាសារ។ មុនខ្ញុំមករៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ខ្ញុំគឺជាសិស្សមា្នក់រៀននៅសាលាវិទ្យាល័យបិតាជាតិ ដែលមានទីតាំស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យខ្ញុំពិបានចិត្តដោយសារពិបានក្នុងការជ្រើសរើសសាលាដែលត្រូវទៅរៀនបន្ដ ពីព្រោះជីវះភាពរបស់ខ្ញុំក្រីក្រ ណាមួយខ្លួនជាស្រីបើទៅរៀនឆ្ងាយពីផ្ទះក៏ពិបាកក្នុងការរស់នៅ និងថែរក្សាខ្លួនដែរក្រោយមកទៀតខ្ញុំក៏បានសំរេចចិត្តជ្រើសរើសយកសាលាបច្ចេកទេសដុនបូស្កូ ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ ព្រៃធំ ខេត្តកែបនេះ ដោយសារសាលាដុនបូស្កូគឺជាសាលាមួយដែលផ្ដល់អាទិភាពខ្ពស់លើយុវជនយុវនារីដែលក្រីក្រ មួយវិញទៀតក៏ជាសាលាដែរមានការអប់រំល្អ សំខាន់បំផុតគឺយកគុណភាពនៃការសិក្សាជាចំបង ។សូមបញ្ជាក់ថាកាលខ្ញុំមករៀននៅសាលាដុនបូស្កូដំបូងខ្ញុំគ្រាន់តែជាសិស្សរៀនវគ្គខ្លីខាងcomputer  and English រយះពេល ៦ ខែតែប៉ុនោះ ក្រោយមកទៀតក៏បន្ដរៀនបន្ថែមរៀនរយះពេល ១ ឆ្នាំវគ្គ computer and English ដដែល បន្ទាប់មកទៀតខ្ញុំក៏មិនដឹងថាមានបញ្ហា ឬក៏មូលហេតុមកពីអ្វីនោះឡើយទើបមានការផ្លាស់ប្ដូរការសិក្សា ហើយក៏បានផ្លាស់ប្ដូរឈ្មោះថ្មីផ្នែកថ្មីគឺមានឈ្មោះថាផ្នែក ពតិ៏មានវិទ្យា និង ភាសា រយះពេលនៃការសិក្សាចំនួនពីឆ្នាំអាចហៅបានថាថ្នាក់បរិញ្ញាបត្ររង
          ទាក់ទងនិងការសិក្សានៅក្នុងផ្នែក ពតិ៏មានវិទ្យា និង ភាសា ពីដើមឡើយខ្ញុំមិនដែល
គិតទាល់តែសោះថាខ្ញុំមានវាសនាបានរៀនផ្នែកនេះទេ ហើយចំនងចំនូលចិត្តរបស់ខ្ញុំពីកំនើត
ក៏គ្មានដែលគិតថានិងរៀនផ្នែកនេះដែរ ព្រោះថាចំនងចំនូលចិត្តរបស់ខ្ញុំគឺចង់ធ្វើការងារខាង
រដ្ឋបាល​ និង គ្រប់គ្រង តែក្រោយពីខ្ញុំបានរៀនផ្នែក Information Teachnology and Languge ខ្ញុំក៏ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំ ហើយងាកមកចាប់ជំនាញដែលខ្ញុំកំពុងតែរៀនដោយសាវាគឺជា
ផ្នែកមួយព្រមទាំងវាគឺជាជំនាញដែលខ្ញុំត្រូវទទួលយកសំរាប់ការងារ បទពិសោធន៏ អនាគត់
នៅថ្ងៃខាងមុខ ទទឹមនិងនេះការសិក្សារបស់ខ្ញុំក៏មានឧបសគ្គ និងលទ្ធផលកើតមានហូរហែរ
ដែរ ។ចំនុចទីមួយគឺចំនុចឧបសគ្គដែលរួមមានដូចជា៖
*     ខុសចំនងចំនូលចិត្តរបស់ខ្លួន
*     ពិបាកត្រៀមខ្លួន
*     មិនមានការគ្រោងទុក
*     មិនយល់ថាខ្លួនរៀនមុខវិជ្ជានេះធ្វើការងារអ្វី ឬដើម្បីអ្វីឡើយ
*     ពេលដែលលោកគ្រូអ្នកគ្រូបង្រៀនខ្ញុំទទួលបានតិចបំផុតសំរាប់បទពិសោធន៏
*     អស់រយះពេលជិតមួយឆ្នាំដែលពួកខ្ញុំរៀនខុសនិងកម្មវិធីសិក្សា (រៀនខុសនិងមុខជំនាញ)
*     ពេលវេលាមានច្រើនតែការសិក្សាបានតិច
*     ពិបាកយល់នូវមុខវិទ្យាមួយចំនួនដូចជា៖ (​ អង់គ្លេស កូដ គណិត...) សូមបញ្ជាក់ថា
ភាគច្រើនសុទ្ធតែមុខវិទ្យាដែលខ្ញុំមិនសូវយល់ស្ទើរតែទាំងអស់
*     កាលវិភាគសិក្សាផ្លាស់ប្ដូរញឹកញាប់ ពិបាកក្នងការត្រៀមសៀវភៅសំរាប់សរសេរ
*     កម្មវិធីសិក្សាត្រូវបានបន្ថែមថ្មីរហូត និងខ្វះគ្រូបង្រៀន...
Ø  ចំនុចទី២​គឺលទ្ធផលរួមមាន៖
*     ដោយហេតុថាការសិក្សាយល់បានតិច ទល្ធផលនៃការសិក្សាក៏បានតិចដែរ
*     ទទួលបានចំនងចំនូលចិត្តថ្មី (ផ្លាស់ពីទំលាប់ចាស់ប្ដូរទំលាប់ថ្មី)
*     អាចចេះនូវអ្វីដែលខ្ញុំមិនដែលចេះពីមុនមកមានដូចជា៖ កុំព្យូទ័រ(​របៀបប្រើ បិទ បើក...)
*     អាចចេះច្រើនជាងនៅសាលាវិទ្យាល័យ
*     ទទួលបានការអប់រំល្អ ធ្វើអោយខ្ញុំផ្លាស់ទំលាប់ដែលមិនល្អជាច្រើន មានរួមបញ្ចូជាមួយ
ការដេក ដើរ ឈរ អង្គុយជាដើម
*     ក្រោយពីបានសិក្សារួមជាមួយលោកគ្រូអ្នកគ្រូជួយពន្យល់បន្ថែមធ្វើអោយខ្ញុំយល់បាន
នូវរាល់មុខវិទ្យាដែលខ្ញុំមិនយល់បានមធ្យម ។សរុបសេចក្ដីមក អស់រយះពេល១ឆ្នាំ
ជាងមកនេះដែលនាងខ្ញុំរៀននៅផ្នែក ពតិ៏មានវិទ្យា និងភាសា ខ្ញុំមានការរើកចំរើន និងយល់
បានគួសមហើយបើទោះបីជាមានមេរៀនមួយចំនួនដែលខ្ញុំពិបាកយល់ហើយក៏ស្ទើរតែគ្រប់
មេរៀនដែលខ្ញុំត្រូវការអោយមិត្តភក្រ្ដ័របស់ខ្ញុំជួយពន្យល់ខ្ញុំ ក្នុងពេលដែរខ្ញុំសួរពួកគេក៏មានមិត្ត
មួយចំនួនពេញចិត្តប្រាប់និងមានមិត្តមួយចំនួនទៀតមិនពេញចិត្តប្រាប់ តែខ្ញុំនៅតែបន្ដសួរគេ
ត្រង់ចំនុចណាដែរខ្ញុំមិនចេះជានិច្ច ពេលដែលខ្ញុំរៀនផ្នែក ពតិ៏មានវិទ្យា និងភាសា ខ្ញុំតែងគិត
ក្នុងចិត្តថា៖ មុខវិទ្យាដែលរៀនរាល់ថ្ងៃ រាល់ពេលសុទ្ធតែមុខវិទ្យាដែលខ្ញុំពេញចិត្តរៀនទាំង
អស់ ព្រោះថាវាគឺជាគន្លឹះសំរាប់ខ្ញុំឈានទៅរកភាពជោគជ័យ នាថ្ងៃអនាគត់ ដើម្បីខ្លួន
ឯង
គ្រួសារ និង សង្គមជាតិ ។ចំណាប់អារម្មណ៏នៅក្នុងការសិក្សានៅផ្នែក អាយធី គឺហាក់ដូចជា
ខ្ញុំបានផ្លាស់ផ្ដូរជីវិតថ្មី សប្បាយរីករាយ ធ្វើអោយខ្លួនខ្ញុំយល់បាននូវអ្វីដែលខ្ញុំមិនដែលដឹងពីមុន
មក និងមូលហេតុធំដែលខ្ញុំរៀននៅផ្នែកនេះគឺដោយសារតែខ្ញុំចង់យល់ដឹងពី កុំព្យូទ័រ និង ភា
សាអង់គ្លេសច្រើន និយាយទៅខ្ញុំចូលចិត្តរៀនផ្នែកនេះ ។សេចក្ដីបញ្ចប់ ខ្ញុំសូមអោយលោកពុក
មានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូ ហើយមានសុវតិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង
ដើម្បីជួយដល់អ្នកក្រីក្រ ឬ អ្នកដែលជួបទុកលំបាកនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅប្រទេស
នានា នឹងសូមជូនពរមិត្តដែលរៀនជាមួយគ្នាមិត្តដែលស្គាល់ខ្ញុំដែលកំពុងតែបន្ដការសិក្សានៅ
ទីណាក៏ដោយសូមអោយអ្នកទាំងអស់សំរេចបាននូវគោលបំណងដែលខ្លួនបានប៉ង ហើយ
ទទួលបានជោគជ័យក្នុងឆាកជីវិតរៀងទៅអើយ ៕
សូមអរគុណ!


                                                                                                               


         






No comments:

Post a Comment